គ្រួសារកងទ័ព និងជនភៀសសឹក ជាង១០០គ្រួសារ មកស្រុកកំពង់លែង ទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(ខេត្តកំពង់ឆ្នាំង) ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក សាន់ យូ អភិបាលរង តំណាង ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានជួបសំណេះសំណាល និងសួរសុខទុក្ខនាំយកអំណោយជូនទៅដល់ ក្រុមគ្រួសារវីរ:កងទ័ព និងប្រជាពលរដ្ឋជនភៀសសឹក ដែលបានមកដល់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកយ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបញ្ជាក់ថា ថ្ងៃនេះរដ្ឋបាលស្រុកបានរៀបចំអំណោយជូនដល់គ្រួសារកងទ័ព និង ប្រជាពលរដ្ឋភៀសសឹក មានចំនួន១១១ គ្រួសារ ក្នុងនោះក្រុមគ្រួសារវីរៈកងទ័ព ៥៣ គ្រួសារ និង ជនភៀសសឹកចំនួន ៥៨ គ្រួសារ ជាអំណោយសប្បុរសជន និង ក្រុមការងារ រដ្ឋបាលខេត្តកំពង់ឆ្នាំង។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ តែងតែខិតខំជួយអស់កម្លាំងកាយចិត្តដល់កងទ័ពជួរមុខ ក្រុមគ្រួសារកងទ័ព ជនភៀសសឹក និងគ្រួសារក្រីក្រ ជនពិការ កុមារកំព្រា គ្រួសារលិចលង់ផ្ទះសម្បែង មកមូលដ្ឋានស្រុកកំពង់លែងជានិច្ច។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង គូសរំលេចថា ក្នុងកាលៈទេសៈដែលមានការផ្ទុះអាវុធរវាងភាគីសៀមឈ្លានពានមកលើកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែ នៅខាំស្មៅជាមួយបងប្អូនប្រជាពលរដ្ឋ និងគិតគូរ ដល់ប្រជាជន និងក្រុមគ្រួសារវីរៈកងទ័ព ជនភៀសសឹក មិនដែលបោះបង់ចោលគ្រប់មួយជំហានណាឡើយ ដើម្បីតបស្នងដល់វីរៈកងទ័ពដែលឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហានប្ដេជ្ញា ការពារបូរណភាពទឹកដីនៃយើង មិនឱ្យចោរឈ្លានពានរំលោភយកអធិបតេយ្យភាពបានទឹកដីបានឡើយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានជួយទីមួយគឺប្ដេជ្ញាការពារឲ្យបាននៅទឹកដីរបស់យើងមិនឲ្យបាត់បង់ ទោះនៅក្នុងរូបភាពណាក៏ដោយ , ទីពីរគឺការពារមើលថែប្រជាជនយើងមិនអោយ រងការសម្លាប់ដោយសារការទម្លាក់គ្រាប់បែក ឬបាញ់សម្លាប់ពីសៀម , និងទីបី ខិតខំកិច្ចការងារការទូត នៅតាមបណ្ដាប្រទេសតាមតំបន់ និងពិភពលោកក្នុងការដោះស្រាយរឿងនេះដោយសន្តិវិធី។

ជាមួយគ្នានេះលោកសាន់ យូ សូមផ្ដាំផ្ញើអាជ្ញាធរ និងអ្នកពាក់ព័ន្ធតាមមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវ ដល់គ្រួសារជនភៀសសឹក ដែលនឹងមកជាបន្តបន្ទាប់ ហើយនិងគ្រួសារកងកងទ័ពរបស់យើង ដែលមិនទាន់បានមកទទួលអំណោយនៅថ្ងៃនេះ សូម ធ្វើការបន្តទៅទៀត យើងនឹងបន្តចែកជូនអំណោយនិងសួរសុខទុក្ខជាបន្តបន្ទាប់៕រូបភាពនិងអត្ថបទដោយលោកគួន អង្គារករុណា

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun