(កំពង់ធំ)÷រសៀលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៦ ដោយអនុវត្តតាមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងលើកទិសដៅអនុវត្តបន្ត របស់ផែនការងារធនធានមនុស្ស ដែលមន្ត្រីនគរបាលចូលរួមចំនួន ៣៥ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានកោតសរសើរ ចំពោះលទ្ធផលការងារ
ដែលបងប្អូនកងកម្លាំងយើង ចូលរួមសម្រេចបានលើការអនុវត្ត តួនាទី ភារកិច្ចជំនាញ និងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនជាតិមាតុភូមិ នាពេលកន្លងមក រហូតទទួលបានស្នាដៃយ៉ាងត្រចះត្រចង់ ជាបន្តបន្ទាប់ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ដាក់ទិសដៅការងារចំនួន ៦ ចំនុច បងប្អូនកងកម្លាំងអនុវត្តបន្តរួមមាន÷
*ទី ១-ពង្រឹងបទវិន័យរបស់កងកម្លាំងនគរបាលជាតិ កម្ពុជា ។
*ទី ២-ពង្រឹងរបៀបរបបការងារជំនាញ តាមបែបការងាររដ្ឋបាល
ក្នុងនោះ÷.រចនាសម្ព័ន្ធ ,.របាយការណ៍,.រូបភាព ។
*ទី ៣-បន្តចូលរួមការងារសង្គម : យកអាសារគ្នា នាគ្រាជួបការលំបាក ជាមួយកងកម្លាំង និងកងកម្លាំង ក៏ជាមួយមហាជនទូទៅ។
*ទី ៤-បន្តពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សារៀនសូត្រ ស្របតាមសម័យកាល នៃប្រទេសជាតិ
*កំពុងមានភាពរីកចម្រើនគ្រប់វិស័យ ។
*ទី ៥-ថែទាំសុខភាព តាមរយៈការធ្វើអនាម័យ រស់នៅស្អាត បរិភោគស្អាត ហាត់ប្រាណពង្រឹងកាយសម្បទា
*ទី ៦-បន្តថែរក្សាការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានរឹងមាំ ដើម្បីបន្តចូលរួមបម្រើការងារ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលការណ៏ នានា របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ យើង ។
ជាកិច្ចចុងក្រោយ លោកស្នងការរង បានប្រសិទ្ធពរជ័យ ដល់កងកម្លាំងចំណុះឱ្យផែនការងារធនធានមនុស្ស សូមសមប្រកបជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕












![]()
