លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពមន្ត្រីនគរបាលស្រុកសណ្ដាន់

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ដោយអនុវត្តតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រសៀលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកសណ្ដាន់។

គឺលោកអនុសេនីយ៍ឯក អ៊ួង ធារិទ្ធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដាន់  បានទទួលមរណភាព កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២១ និង ៤០ នាទី ក្នុងជន្មាយុ ៥៥ ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានក្រុមគ្រួសារសពរៀបចំធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ នៅគេហដ្ឋានសពក្នុងភូមិ ទឹកម្លាង ឃុំ សណ្ដាន់ ស្រុក
សណ្តាន់ ខេត្តកំពង់ធំ ។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងមានការសោកស្តាយយ៉ាងក្រៃលែងបំផុត ចំពោះមរណភាពលោកអនុសេនីយ៍ឯក អ៊ួង ធារិទ្ធ គឺជាការបាត់បង់មេគ្រួសារ ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងជាមន្ត្រី ១រូប ក្នុងជួរកងកម្លាំងនគរបាលជាតិ  នៃអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ដែលអ្នកផងទាំងពួងគោរពស្រឡាញ់ ។

ឆ្លៀតក្នុងឱកាសនោះ លោក ស្នងការ បានឧបត្ថម្ភ អង្ករចំនួន ១០០ គីឡូក្រាម, ទឹកបរិសុទ្ធ,ថវិកាមិត្តជួយមិត្តចំនួន ២,០០០,០០០ រៀល និងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិ កម្ពុជា ៦,០០០,០០០ រៀល សរុបថវិកា ៨,០០០,០០០រៀល ដល់ក្រុមគ្រួសារសព ដើម្បីយកប្រើប្រាស់តាមតម្រូវការចាំបាច់ ។

លោកស្នងការ បានបញ្ជាក់ថា បន្ទាប់ពីមរណភាពលោក អ៊ួង ធារិទ្ធ មន្ត្រីការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំចាត់ចែងដោយយកចិត្តទុកដាក់ធ្វើសំណើ ជូនថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដើម្បីទទួលបានថវិកា  ដើម្បីឧបត្ថម្ភ ជូនគ្រួសារ
លោកស្រី បន្ថែមទៀត ។

ជាកិច្ចចុងក្រោយ លោកស្នងការ បានគោរពវិញ្ញាណក្ខន្ធ សពអនុសេនីយ៍ឯក អ៊ួង ធារិទ្ធ ព្រមទាំងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក អ៊ួង ធារិទ្ធ  បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun