រមណីយដ្ឋានទឹកជ្រោះសែនមនោរម្យឬដំណាក់ស្ដេចរងភាពឯកកោរកណ្ដាលទីក្រុង..

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

រមណីយដ្ឋានទឹកជ្រោះសែនមនោរម្យឬដំណាក់ស្ដេចរងភាពឯកកោរកណ្ដាលទីក្រុង..

យោងតាមប្រភពពីប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ នឹងអន្តរជាតិ ដែលមកលេងខេត្តមណ្ឌលគិរី បាន
និយាយឱ្យដឹងថា រមណីយដ្ឋានទឹកជ្រោះសែនមនោរម្យឬទឹកជ្រោះដំណាក់ស្ដេចដែលមានទីតាំងស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហេីយរមណីយដ្ឋានមួយកន្លែងនេះ ស្អាតណាស់ហើយឋិតនៅក្នុងក្រុងទៀតផង មិនគួរណាគ្មានការអភិវឌ្ឍនិងយកចិត្តទុកដាក់ពីអាជ្ញាធរនិងមន្ត្រីជំនាញនោះទេ ក្នុងការ ជួយគាំទ្រ -ការកែលម្អ និងអភិវឌ្ឍន៍ រមណីយដ្ឋានមួយនេះ ឱ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីភ្ញៀវទេសចរណ៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកថា ជាប្រភពចំណូល ពីឧស្សាហកម្មគ្មានផ្សែង។

ប្រភពពីប្រជាពលរដ្ឋទាំងនេះ បានបន្តថា ការទុកចោល រមណីដ្ឋាន មួយកន្លែងនេះ ឲ្យរងការឯកោនោះ គឺ តាមរយៈ ÷
1/ការរៀបចំដាក់ស្លាកសញ្ញាកន្លែងចតយានយន្ត,ស្លាកសញ្ញា បត់រថយន្ត ដើម្បីជួយសម្រួល ក្នុងការដើរកំសាន្តរបស់ភ្ញៀវទេសចរណ៍ផងដែរ ។

ចំណុចចន្លោះប្រហោង របស់អាជ្ញាធរ និងនិងមន្ទីរជំនាញ ទាំងនេះហើយ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មានការ សោកស្ដាយ។

ដោយម្នាក់ៗពោលថា ប្រសិនបើ រមណីយដ្ឋាន មួយកន្លែងនេះ មានការយកចិត្តទុកដាក់ និងគាំទ្រ កែលម្អ នូវចំណុចខ្វះខាត ដូចខាងលើ ម៉្លេះសមរមណីយដ្ឋានធម្មជាតិមួយនេះ រំលេចសម្រស់ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មិនធម្មតានោះទេ ហើយវាបានរួមចំណែក អភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋ នៅម្ដុំនោះបានល្អប្រសើរទៀតផង តាមរយៈបម្រើ សេវាកំសាន្ត និងការលក់ដូរ
ផ្សេងៗ។

ដោយសាររមណីយដ្ឋានមួយនេះមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាលពិតៗ និងមានចម្ងាយប្រមាណ 3 គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ កណ្ដាលក្រុងមនោរម្យ ខេត្តមណ្ឌលគិរី តែប៉ុណ្ណោះ ដែលជំរុញឲ្យរមណីយដ្ឋានមួយនេះមានសក្កានុពល ជាខ្លាំង ប្រសិនបើមានការជួយជ្រុំជ្រែង ក្នុងការកែលម្អ សុភ័ណភាព ពីអាជ្ញាធរ និងមន្ទីរជំនាញទៀតផងនោះ។

ដោយមានការសំណូមពរ ពីប្រជាពលរដ្ឋភ្ញៀវទេសចរណ៌ជាតិនិងអន្តរជាតិ ដែលបានមកលេងរមណីយដ្ឋាននេះ សំណូមពរដល់អ្នកសារព័ត៌មានយើងឲ្យជួយផ្សព្វផ្សាយដើម្បីឲ្យមានភ្ញៀវមកលេងកាន់តែច្រើន។
រូបភាពនិងអត្ថបទដោយ លោកដួង វេហា

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun