(កំពង់ធំ)÷ រសៀលថ្ងៃអាទិត្យ ០៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបំប៉នជំនាញការងារអនុវត្តកាតព្វកិច្ចយោធា ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ។
មានប្រសាសន៍នៅក្នុងកម្មវិធីនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានលើកឡើងថាពិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង បង្កើនសមត្ថភាពជំនាញ និងការយល់ដឹងអំពីការអនុវត្តកាតព្វកិច្ចយោធា ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់នាយទាហាន នាយទាហានរង និងពលទាហាន ឱ្យអាចអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ជូនបានកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវតាមបទបញ្ជា។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបំប៉ននេះ ទៅអនុវត្តក្នុងការងារជាក់ស្តែង ដោយប្រកាន់ខ្ជាប់នូវវិន័យ សណ្តាប់ធ្នាប់ សីលធម៌វិជ្ជាជីវៈ និងគោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីរួមចំណែកបំពេញភារកិច្ចការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ។



















![]()
