ផ្ទះចំនួន ៣៥ខ្នងថ្មីទៀត អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានចាប់ឆ្នោតប្រគល់ជូនអតីតយុទ្ធជន គ្មានដី គ្មានផ្ទះ នៅខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១​៨​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ តាម​រយៈ​ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍ ​គន់​ គីម​ អនុ​ប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន និងនិវត្តជន​កម្ពុជា​ ជូនអតីតយុទ្ធជនចំនួន ៣៥គ្រួសារ ដែលគ្មានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ​ ឬរស់នៅលើដីសាធារណៈ។ ដែលពិធីនេះប្រព្រឹត្តទៅនៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍​ ស្ដីអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងអតីតយុទ្ធជននៅទូទាំងខេត្ត ដែល​ដែលមានចំនួន ៦,៧៤១នាក់​ និងការរៀបចំដីសម្បទានសង្គមកិច្ច ព្រម​ទាំង​ការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ ដែល​ជាអំណោយ​ដី​ថ្លៃ​ថ្លា​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ បានចំនួន ៥៤៧ខ្នងផ្ទះ រួចមកហើយ ជូន​ដល់​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ ក្នុងនោះបានសាងសង់នៅតាមមូលដ្ឋាននានាទូទាំងខេត្តបានចំនួន ៣០៦ខ្នងផ្ទះ និងសាងសង់នៅលើដីសម្បទានសង្គមកិច្ច លើកទី១ ធ្វើការចាប់ឆ្នោតនៅឆ្នាំ២០២១ ចំនួន ១៤១ខ្នងផ្ទះ ដោយ​បាន​ផ្ដល់ជូនដីសម្បទាន​សង្គម​កិច្ច​ក្នុង​មួយ​គ្រួសារ​ ចំនួន​ មួយ​ហិកតា​កន្លះ​ ។ លើកទី២ ធ្វើការចាប់ឆ្នោតនៅឆ្នាំ២០២៤ ចំនួន ៦៥ខ្នងផ្ទះ ដោយបានផ្ដល់ដីសម្ប​ទាន​សង្គម​កិច្ច​ជូន​ ក្នុង​មួយ​គ្រួសារ​ចំនួន​មួយ​ហិកតា​ និងលើកទី៣ ចំនួន ៣៥ខ្នងផ្ទះ ដោយ​បាន​ផ្ដល់ជូនដីលំនៅ​ឋាន​ក្នុង​មួយ​ មួយ​គ្រួសារ​ចំនួន​ ១២៥០​ម៉ែត្រ​ការ៉េ​ និងបានស្នើសុំឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ មេត្តាជួយដោះស្រាយដីសម្រាប់ដាំដំណាំកសិកម្មជូនដល់បងប្អូនចំនួន ៣៥គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ចំនួនមួយ​ហិកតា​បន្ថែម​ទៀត​ ជូន​បងប្អូន​អតីត​យុទ្ធ​ជន​ដែលបាន​អញ្ជើញ​មកចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ។

ឯកឧត្តម នួន ផារ័ត្ន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលបាន​លះបង់​សាច់​ស្រស់​ ឈាម​ស្រស់​ ដេីម្បី​បុព្វហេតុ​សន្តិភាព​ និង​ចំពោះ​ជាតិ​មាតុភូមិ​ ។ ជាមួយនោះដែរ ឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំប្រឹងប្រែងពុះពារនូវរាល់ការលំបាកផ្សេងៗ ដើម្បីបម្រើដល់ក្រុមគ្រួសារអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ បានល្អប្រសើរ និង​បាន​ណែនាំ​ដល់​នាយក​រដ្ឋ​បាល​ខេត្ត​ សហការជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ​ ដេីម្បីកែសម្រួល​បណ្តាមន្ទីរ អង្គភាព​ និងរដ្ឋបាលក្រុង ស្រុក ដេីម្បីចងសម្ព័ន្ធ​មេត្រីភាពជាមួយបងប្អូនដែលទេីបបង្កេីនថ្មី ។

ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ សូមខិតខំថែរក្សាសុខភាពឱ្យបានល្អ ក្នុង​ការមករស់នៅក្នុង​មណ្ឌល​អភិវឌ្ឍន៍​អតីត​យុទ្ធ​ជន ​មរតក​តេជោ​ ធិបតីថ្លុកព្រីង​ នៅ​ពេល​នេះ​ ។ ជាមួយ​នេះ​ដែរ ​ត្រូវខិតខំដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វដោះស្រាយជីវភាពគ្រួសារឲ្យបានល្អប្រសើរ ។ បន្ទាប់មក បងប្អូនអតីតយុទ្ធជនដែលមានការខ្វះខាតទាំង ៣៥គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារទទួលបានដីទំហំក្បាល ២៥ម៉ែត្រ គុណនិង ៥០ម៉ែត្រ ផ្ទះថ្មីមួយខ្នង និងបង្គន់អនាម័យមួយខ្នង ព្រមទាំងបានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ មួយ​ចំនួន​ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផងដែរ។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun