ឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវនៅតាមបណ្តាទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការរី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង កើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ការចុះពិនិត្យស្ថានភាពទឹកជំនន់នេះ នៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក និងឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម បន្ថែមទៀតថា ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ទឹកស្ទឹងស្ទោង និងស្ទឹងសែន ធ្វើឱ្យមានកើនឡើងយ៉ាងឆាប់រហ័សប៉ះពាល់ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន កំពុងប្រឈមនឹងការលិចលង់ បើជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើង។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានសូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសសុវត្ថិភាពរបស់កុមារតូចៗ នៅក្នុងរដូវទឹកឡើងនេះ៕

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun