(កំពង់ធំ)÷ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវីរៈសេនីយ៍ទោ ស៊ុន សារិន ប្រធានទីបញ្ជាការស្រាល(យោធភូមិភាគទី៤)តំបន់ប្រតិបត្តិការសឹករងកំពង់ធំបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកទាល់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ជាលទ្ធផលអនុវត្តបាន១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញ់ញឹក៦របាំងប្រវែង៨០០ម៉ែត្រ បង្គោលចំនួន៤០០ដើម
សាច់ឡុកចំនួន១២គ្រឿង លបលូចំនួន១២មាត់ ចាក់ព្រលែងកូនត្រីចម្រុះទំងន់១០គីឡូក្រាម ចូលទន្លេវិញ។
ជាមួយគ្នានេះផងដែរលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានដឹកនាំកម្លាំងសហគមន៍នេសាទស្ពានគ្រង និងបឹងប្រសាន ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចអូរញត ត្រពងក្របៅ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្ឡាញុឹកចំនួន៥ របាំងប្រវែង៧៥០ម៉ែត្រ ឡុកចំនួន០៥គ្រឿង លូចំនួន០៥មាត់ បង្គោលចំនួន១៥០ដើម
ចាក់ព្រលែងកូនត្រីទំងន់២០គីឡូក្រាមចូលទន្លេវិញ។
ចំណែកឯលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤)សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និង បង្ក្រាបបទល្មើសនេសាទ នៅចំណុចតាកន ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន (០១ករណី) បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទ ខុសច្បាប់ របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷ របាំងសាច់អូនក្រឡាញឹកចំនួន០២ របាំងប្រវែង៤៥០ម៉ែត្រ ឡុកសាច់អូនចំនួន៦គ្រឿង លូសាច់អួនចំនួន១២មាត់ បង្គោលឈើចំនួន៣៨០ដើម។
នៅថ្ងៃដដែលលោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ សហការជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់វាលក្រោម និងកំម្លាំងបញ្ជាការកងពលតូចលេខ៧០ ចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុច:បឹងរៀល នឹងបឹងត្រាវ ស្ថិតនៅភូមិសាស្រ្តឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន០២ករណី បានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែ រួមមាន÷ ១.របាំងស្បៃមុងចំនួន៥របាំងប្រវែង១៥៥ម៉ែត្រ ឡុកចំនួន៥ឡុក លូចំនួន៥មាត់ បង្កោលចំនួន៦៥ដើម។ ២.របាំងសាច់អួនក្រឡាញឹកចំនួន១របាំងប្រវែង៧៥ម៉ែត្រ ឡុក១ឡុក លូ១មាត់បង្កោល៣២ដើម ចាក់លែងត្រីចូលបឹងទំងន់៥គីឡូក្រាម ទន្លេវិញ។
សូមបញ្ជាក់ផងដែរថា សម្រាប់សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានប្រើប្រាស់មធ្យោបាយកាណូត ០៣គ្រឿង ប្រើប្រេងឥន្ធនៈចំនួន៤៥លីត្រ និងសង្កាត់រដ្ឋបាលជលផលពាមបាងមធ្យោបាយកាណូតចំនួន៤គ្រឿងប្រើប្រាស់ប្រេងចំនួន៨០លីត្រផងដែរ។



















![]()
