ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក អញ្ជើញបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា២០០នាក់​  នៅវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖​ លោក ឡង គីសឹង អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក លោក កែវ ផល នាយកសាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​  លោកថោង សារ៉ុម តំណាងមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត  បានអញ្ជើញក្នុងពិធីបំពាក់កន្សែងឱ្យយុវជនកាកបាទក្រហមកម្ពុជាចំនួន២០០នាក់  នៅសាលាវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក ស្ថិតក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។

កម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកលោកនាយកសាលា លោកគ្រូអ្នកគ្រូ សមាជិកសមាជិកាគណ:កម្មាធិការ អនុសាខា ទីប្រឹក្សា​យុវជន​  និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនអ្នកផងដែរ។

ក្នុងឱកាសនេះផងដែរលោក ឡង គីសឹង ក៏បានថ្លែងការកោតសរសេីរចំពោះក្រុមយុវជន​ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយ​កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ 

ជាមួយគ្នានេះផងដែរលោក ឡង គីសឹង ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជាត្រូវ÷ ខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យ សំអាតនៅសាលា និងតាមកន្លែងផ្សេងៗ។ ចៀសវាងការប្រើប្រាស់អំពើហិង្សា ជួយធ្វើកិច្ចការផ្ទះ បន្ទាប់ពីការសិក្សារៀនសូត្រ ចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។

សូមបញ្ជាក់ផងដែរថា សម្រាប់អាវ មួក និងកន្សែង ជាអំណោយដល់ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា តាមរយៈលោក ឡង គីសឹង អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាក្រហមកម្ពុជាស្រុកសន្ទុក។ រូបភាពនិងអត្ថបទដោយលោកគួន ច័ន្ទវេហាស៍

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun