លោកផុន សីហាអភិបាលរងស្រុករលាប្អៀរ ដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់ ទីផ្សារព្រៃខ្មែរ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

លោកផុន សីហាអភិបាលរងស្រុករលាប្អៀរ ដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់ ទីផ្សារព្រៃខ្មែរ

កំពង់ឆ្នាំង÷ ញ៉ាំងតាម ការណែនាំ និងចង្អុលបង្ហាញ ពីឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណ:អភិបាលល ខេត្តកំពង់ឆ្នាំង  នៅព្រឹកថ្ងៃទីទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក ផុន សីហា អភិបាលរង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារនៃគណៈបញ្ជាការកងឯកភាពរដ្ឋបាលស្រុក ចុះរៀបចំសណ្ដាប់ធ្នាប់ទីផ្សារព្រៃខ្មែរ  ដែលតម្រូវឱ្យ អាជីវករខ្លះ  និងអាជីវករដែលលក់ដូរនៅតាមផ្ទះជុំវិញទីផ្សារនេះ ឲ្យកែតម្រូវឡើងវិញ ស្របតាមគោលការណ៍ របស់គណៈកម្មការផ្សារ ។

ក្នុងគោលបំណង ឱ្យទីផ្សារមានសណ្ដាប់ធ្នាប់ រៀបរយ-មានអនាម័យ និងមានសោភ័ណភាព។

គួរបញ្ជាក់ផងដែរថា សកម្មភាពចុះអនុវត្តខាងលើនេះ គឺរដ្ឋបាលស្រុក បានផ្សព្វផ្សាយ ជូនដល់អាជីវកររួចជាមុនហើយ និងយោងតាម ការណែនាំ ចង្អុល បង្ហាញ  ពីឯកឧត្តម អភិបាលខេត្តកំពង់ ឆ្នាំងផងដែរ។

នារសៀលថ្ងៃទី៤ ខែធ្នូ  កន្លងមក នៅបរិវេណវត្តអណ្ដូងស្នាយ ក្នុងឃុំអណ្ដូង និងលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុក បានជូន ដំណឹងទៅដល់អាជីវករមុនពេលចុះអនុវត្តផងដែរ។

ក្នុងពេលអនុវត្តនេះដែរ លោកអភិបាលរងស្រុកផុន សីហា ក៏បានលើក ឡើងឱ្យដឹងថា កម្លាំងចម្រុះ នៃគណៈបញ្ជាការកងឯកភាពរដ្ឋបាលស្រុក ចុះរៀបចំសណ្ដាប់ធ្នាប់ នៅទីផ្សារ និងអ្នកលក់ដូរនៅតាមផ្ទះ ជុំវិញផ្សារនេះ គឺធ្វើឡើងក្នុងគោលបំណង ជាប្រយោជន៍÷

ទ១- គឺសំដៅ ក្នុងការរៀបចំឱ្យមានសោភ័ណភាពទីផ្សារ និងផ្លូវសាធារណៈជុំវិញផ្សារ។

ទី២- បង្ការនៃការគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានជា យថាហេតុ។

និងទី៣- ដើម្បីឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ។

លោកអភិបាលរងស្រុក ផុន សីហា បន្តថា ក្នុងនាមរដ្ឋបាលស្រុក សូមអំពាវនាវ និងសំណូមពរ ដល់អាជីវករទាំងអស់ មេត្តាយោគយល់ និងសហការ ជាមួយគណៈកម្មការផ្សារ អាជ្ញាធរ ដើម្បីរួមចំណែក ឲ្យទីផ្សារនេះ ក្លាយជាទីផ្សារគំរូដល់កន្លែងដទៃទៀត ដើម្បីជាប្រយោជន៍យើងទាំងអស់គ្នា។ អត្ថបទ និងរូបភាព ដោយលោកសុក្រសំបូរ

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun