អភិបាលស្រុកស្ទោង អំពាវនាវពលរដ្ឋក្នុងមូលដ្ឋានត្រូវចងចាំឱ្យច្បាស់នូវការឈ្លានពានតជំនាន់របស់ចោរសៀម មកលើទឹកដីសុវណ្ណភូមិនៃយើង

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង អំពាវនាវពលរដ្ឋក្នុងមូលដ្ឋានត្រូវចងចាំឱ្យច្បាស់នូវការឈ្លានពានតជំនាន់របស់ចោរសៀម មកលើទឹកដីសុវណ្ណភូមិនៃយើង លោក សាយ គឹមឡម បានអំពាវនាវដូច្នេះ ក្នុងឱកាសដែលលោក និងសហការី អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខចែកអំណោយជូនគ្រួសារវីរៈកងទ័ព និងជនភៀសសឹកនៅក្នុងឃុំកំពង់ចិនត្បូង កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។

លោកសង្កត់ធ្ងន់ថា ម្ដងហើយម្ដងទៀត ដដែលៗចោរសៀមតែងបង្កអរិភាពឥតឈប់ឈរមកលើព្រះរាជាណាចក្រកម្ពុជាទាំងការរំលោភបំពានលើសន្ធិសញ្ញាក អនុសញ្ញា បារាំងសៀមឆ្នាំ១៩០៤ ឆ្នាំ១៩០៧ស្ដីពីបញ្ហាប្រាសាទព្រះវិហារនិងព្រំដែន ជាពិសេសសន្ធិសញ្ញាទីក្រុងសឺណែវ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលសាលក្រុមបានកាត់និងប្រគល់ប្រាសាទព្រះវិហារនិង តំបន់ជុំវិញមកជូនព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ដើមវិញ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះបរមរតនកោដ្ឋ។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់ អាជ្ញាធរភូមិ ឃុំ ត្រូវធ្វើបច្ចុប្បន្នភាពជនភៀសសឹកឬគ្រួសារវីរៈកងទ័ពដែលបានមកដល់មូលដ្ឋានរបស់ខ្លួនឱ្យបានទៀងទាត់ជាប្រចាំដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះផ្សេងៗ ហើយបងប្អូនជនភៀសសឹក និងគ្រួសារវីរៈកងទ័ពអង់អាចក្លាហាននៃយើងសូមថែសុខរក្សាសុខភាពឱ្យបានល្អប្រសើរ ប្រសិនបើមានបញ្ហាសុខភាពមិនប្រក្រតីណាមួយសូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងទៅមន្ទីរពេទ្យបង្អែកស្ទោងព្រោះនៅទីនោះក្រុមគ្រូពេទ្យទទួល និងព្យាបាលជំងឺជូនដោយឥតគិតថ្លៃឡើយ។

លើសពីនេះលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងឯកឧត្តម ប៉ុញ សច្ចៈ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនត្បូង ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមារភាពពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសជនភៀសសឹកនិងគ្រួសារវីរៈកងទ័ពដែលបានភៀសខ្លួនមកដល់មូលដ្ឋានស្រុកស្ទោងក្នុងកាលៈទេសៈដែលប្រទេសជាតិយើងរងការឈ្លាន ឈ្លានពានពីចោលសៀមដោយមិនដឹងថាថ្ងៃណាត្រូវបានបិទបញ្ចប់ មានសន្តិភាពពេញលេញនិងត្រឡប់ទៅកាន់គេហដ្ឋានវិញឡើយ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលចែកជូននៅក្នុងឱកាសនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ប៉ុញ សច្ចៈ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនត្បូង និងសប្បុរសជនជិតឆ្ងាយ ហើយគ្រួសារទាំង៦៣គ្រួសារ ក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ករ១បេ មី១កេស ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun