ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​ដងកាំបិត

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅ​ព្រឹក​ថ្ងៃ​ទទី០២​ ខែ​មករា​ឆ្នាំ​២០២៦​ ដោយ​ស្ថានភាព​ននៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ ថៃ​ មាន​ភាព​ធូរ​ស្រាល​ ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ដឹកនាំ​សហការី​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ឃុំ​ ភូមិ​ នាំ​យក​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ទៅ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ ចំនួន​ ២០​ គ្រួសារ​ នៅ​ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ។

ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បាន​បញ្ជាក់ថា​ សង្គ្រាម​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ អស់​រយៈ​ពេល​ជាង​២០​ ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​៧​ ដល់​ថ្ងៃ​ទី​ ២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ​ ។ ចោរ​សៀមឈ្លានពាន​បាន​ប្រេីប្រាស​គ្រប់​រូប​ភាព​ ដូចជា​យន្តហោះ​ចម្បាំង​ អែហ្វ​ ១៦​ យន្តហោះ​ចម្បាំង​ទំនេីប​ៗ​ផ្សេង​ៗទៀត​ ព្រមទាំង​កាំភ្លើង​ធំ​ គាំទ្រ​ ដ្រូន​ និង​រថក្រោះ​រថពាស​ដែក​ផងដែរ ដេីម្បី​វាយដណ្តេីម​កាន់​កាប់​តំបន់​មួយ​ចំនួន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ ថៃ​ ដោយ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លេី​ច្បាប់​អន្តរជាតិ​ ។ តែវីរកងទ័​ព​ដ៍អង់​អាចខ្លាហាន​របស់​យើង​បាន​បូជា​សាច់​ស្រស់​ឈាមស្រស់​ លះបង់​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ ។

ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ដើម្បី​សម្រាល​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ និង​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ពេជ​ ចន្ទមុន្នី​ លោ​កបានគិតគូរ​គ្រប់​បែប​យ៉ាង​ និង​បាន​ណែនាំ​ដល់​កងកម្លំាង​ប្រដាប់​អាវុធ​ និង​អាជ្ញា​ធរ​ដែន​ដី​នៅ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​រួម​គ្នា​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​ការលំបាក​ខ្វះ​ខាត​ជូន​បងប្អូន​យើង​ឲ្យ​ទទួល​បាន​ការ​ហូបចុក​ត្រឹមត្រូវ​ និង​មាន​ភាព​កក់ក្ដៅ​ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ ហេីយត្រូវ​ជឿជាក់​លើ​ការ​ដឹកនាំ​ដ៍ត្រឹមត្រូវរបស់​សម្ដេច​អគ្គ​មហា​មហាសេនា​បតីតេជោ​ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និង​ សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៃយេីងទាំងអស់គ្នា​ ។

នៅ​ ក្នុង​ឱកាស​នេះ​ ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ប្រគល់​ជូន​​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ម៉ាណែត​ និង​លោក​ជំទាវ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​ គ្រួសារ​ ដោយ​ក្នុង​មួយគ្រួសារ​ទទួល​បាន​នូវ​ អង្ករចំនួន​ ២៥​ គីឡូក្រាម​ មីខ្លាឃ្មុំចំនួន​មួយ​កេស​ ទឹកត្រី​ ទឹក​សុីអុីវចំនួន​ពីរ​យួរ​ ភួយដណ្តប់ចំនួន​មួយ​ និង​ត្រី​ខកំប៉ុង​ចំនួន​មួយ​យួរ​ផងដែរ​។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun