‎សមាជិករដ្ឋសភាសភាចុះសួរសុខទុក្ខ គ្រួសារជនភៀសសឹកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំសាលាវិស័យ និងឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្ក

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

‎(កំពង់ធំ)៖ លោកជំទាវ យស ថានារី  សមាជិករដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលនឹងចែកអំណោយជូនដល់គ្រួសារភៀសសឹក ស្នាក់នៅបណ្តោះអាសន្ន នៅឃុំសាលាវិស័យ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

‎នៅក្នុងពិធីសំណេះសំណាកនេះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ ។

‎លោកជំទាវ អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំនិងវីរកងទ័ពដ៏អង់អាចក្លាហាន របស់យើងនៅសមរភូមិជួរមុខដែលបានខិតខំប្រយុទ្ធជាមួយចោរសៀម ឈ្លានពាន។

‎លោកជំទាវ បានជុំរុញដល់បងប្អូនទាំងអស់ថែទាំសុខភាពឲ្យបានល្អ ពិសេសយកចិត្តទុក្ខដាក់កូនៗតូចៗនៅក្នុងបន្ទុកឲ្យបានដិតដល់ ។

លោកជំទាវបានបន្ថែមថាទីនេះក៍មានសាលារៀនសំរាប់ប្អូនៗតូចៗបានសិក្សារៀនសូត្រ ឲ្យពួកគាត់ បានរៀនសូត្រ ដែលថ្តល់ឳកាសឲ្យល្អសំរាប់ការរស់នៅសិក្សា ការជួបជុំ នឹងបានមើលថែពីឪពុកម្តាយ លោកកគ្រូអ្នកគ្រូ និអាជ្អាធរមូលដ្ឋាន។

‎លោកជំទាវបានថ្លែងអំណរគុណដល់ប្រធានគ្រប់គ្រង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើកិច្ចការនេះដោយការទទួលខុសត្រូវខ្ពស់។

‎សូមបញ្ជាក់ថា គ្រួសារដែលទទួលបានការឧបត្ថមមានចំនួន១០២គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន  និងថវិកា៥០០០០រៀល អង្ករ ៥ Kg ឃីត២ កញ្ចប់។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun