លោកជំទាវ ឃួន ឃុនឌី ៖ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋពេលជួបលំបាកគ្រប់កាលៈទេសៈ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋពេលជួបលំបាកគ្រប់កាលៈទេសៈ។
លោកជំទាវ ឃួន ឃុនឌី បានថ្លែងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារជនភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ននៅស្រុកកំពង់ស្វាយ១០៦ គ្រួសារ ថ្ងៃទី២ ខែ មីនា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់ស្វាយ។
ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារចុះមូលើដ្ឋានស្រុកកំពង់ស្វាយ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក មន្ត្រីរាជការ និងកងកម្លាំងជាច្រើនរូប ។
ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ ។

‎លោកជំទាវ អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំនិងវីរកងទ័ពដ៏អង់អាចក្លាហាន របស់យើងនៅសមរភូមិជួរមុខដែលបានខិតខំប្រយុទ្ធជាមួយចោរសៀម ឈ្លានពាន។

‎លោកជំទាវ បានជំរុញដល់បងប្អូនទាំងអស់ថែទាំសុខភាពឲ្យបានល្អ ពិសេសយកចិត្តទុក្ខដាក់កូនៗតូចៗនៅក្នុងបន្ទុកឲ្យបានដិតដល់ ។
លោកជំទាវបានបន្ថែមថាទីនេះក៍មានសាលារៀនសំរាប់ប្អូនៗតូចៗបានសិក្សារៀនសូត្រ ឲ្យពួកគាត់ បានរៀនសូត្រ ដែលថ្តល់ឳកាសឲ្យល្អសំរាប់ការរស់នៅសិក្សា ការជួបជុំ នឹងបានមើលថែពីឪពុកម្តាយ លោកកគ្រូអ្នកគ្រូ និងអាជ្ញា
ធរមូលដ្ឋាន។

‎លោកជំទាវ ឃួន ឃុនឌី បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើកិច្ចការនេះដោយការទទួលខុសត្រូវខ្ពស់។



Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun