ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក រួមគ្នាបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាជន

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តកំពង់ធំ ដោយផ្តោតសំខាន់លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ទូទៅនៅក្នុងមូលដ្ឋាន, ការការទប់ស្កាត់វត្តមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការទប់ស្កាត់ការរំលោភបំពានដីតំបន់ ៣ ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប ក៏ដូចជាការងារត្រៀមរៀបចំសណ្តាប់ធ្នាប់នៅក្នុងឱកាសពិធីបុណ្យសង្ក្រាន្តខេត្តកំពង់ធំ ឆ្នាំ២០២៦ ខាងមុខនេះ។ ហើយកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំរណគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការគ្នាបានល្អចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានការថយចុះ។ លើសពីនេះទៀត ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋាន ហើយត្រូវមានវិធានការទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយឯកឧត្តម នួន ផារ័ត្ន បានបន្តណែនាំដល់មន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល ត្រូវបន្តចុះតាមដាន-ត្រួតពិនិត្យនៅតាមស្ថានីយ៍ឥន្ធៈនៃការលក់ជាប្រចាំ ដើម្បីធានាការលក់ប្រេងឥន្ធនៈអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស និងតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ជៀសវាងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun