ក្រសួងផែនការរៀបចំ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោម ប្រធានបទ “ការយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ”ក្នុងខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងផែនការ សហការជាមួយមន្ទីរ ផែនការខេត្ត បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ (ការយល់ដឹងអំពីសារៈសំខាន់ ការប្រើប្រាស់អំបិលអ៊ីយ៉ូង និង ពង្រឹងការអនុវត្ត អនុក្រឹត្យលេខ ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងកាធ្វើអាជីវ កម្មអំបិលអ៊ីយ៉ូដ ក្រោមវត្តមានរបស់ ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និង ឯកឧត្តម ហ៊ីម លីម៉េង អភិបាលរងខេត្តតំណាងឯកឧត្តម នួនផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រីក្រុង សង្កាត់ និង បងប្អូនអាជីវករ ចូលរួមផងដែរ ។

ឯកឧត្តម ហ៊ីម លីម៉េង បានមានប្រសាសន៍ថា កង្វះអាហារូបត្ថម្ភ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗទៀត ដែលបង្កឱ្យមានអត្រាស្លាប់របស់ស្ត្រី និងកុមារមាន កម្រិតខ្ពស់ ដូចជាបញ្ហាកង្វះជាតិអ៊ីយ៉ូដបានធ្វើឱ្យការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតី របស់កុមារមានភាពយឺតយ៉ាវ ហើយប្រសិនបើកង្វះជាតិអ៊ីយ៉ូដកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះវានឹង បណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលប្រសូតមកវានឹងធ្វើឱ្យខួរក្បាលទារកមិនអាចលូតលាស់ និងមិន អាចកែលំអវិញបានឡើយ ឬទារកនឹងកើតមកមិនគ្រប់ទម្ងន់ ហើយវានឹងឈានទៅដល់ការខ្វះលទ្ធភាពចូល រួមចំណែកក្នុងការកសាងសេដ្ឋកិច្ចសង្គមទៀតផង។

ឯកឧត្តម ប៉ាន ប៊ុនធឿន បានមានប្រសាសន៍ថា បញ្ហាកង្វះអាហារូបត្ថម្ភ និងកង្វះជាតិអ៊ីយ៉ូដ គឺជាបញ្ហាសំខាន់មួយ ក្នុងចំណោមបញ្ហាសំខាន់ៗផ្សេងទៀត ដូចជា កង្វះប្រូតេអ៊ីន និងថាមពល កង្វះវីតាមីនអា និងកង្វះជាតិដែក។ បញ្ហាកង្វះជាតិអ៊ីយ៉ូដ អាចបណ្តាលឲ្យការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍប្រាជ្ញាស្មារតីរបស់កុមារយឺតយ៉ាវ។ ជាពិសេស ប្រសិនបើកង្វះនេះកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយ វាអាចបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមក ខួរក្បាលមិនអាចអភិវឌ្ឍបានពេញលេញ ហើយមិនអាចកែលម្អវិញបានទៀតទេ។ ទារកក៏អាចកើតមកមិនគ្រប់ទម្ងន់ផងដែរ។

ផលប៉ះពាល់ទាំងនេះ នឹងធ្វើឲ្យបុគ្គលមានសមត្ថភាពកម្រនៅពេលធំឡើង និងកាត់បន្ថយឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សរុបមក បញ្ហាទាំងនេះនឹងប៉ះពាល់ដល់គុណភាពធនធានមនុស្ស ដែលជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានបញ្ជាក់ថា សិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ (ការយល់ដឹងអំពីសារៈ សំខាន់នៃ ការប្រើប្រាស់អំបិលអ៊ីយ៉ូដ និងពង្រឹងការអនុវត្តអនុក្រឹត្យលេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវ កម្មអំបិលអ៊ីយ៉ូដ ថ្ងៃនេះ គឺដើម្បីរំលឹកនិងពង្រឹងឡើងវិញនូវគោលដៅ និងយុទ្ធសាស្ត្រ នៃការអនុវត្តអនុក្រឹត្យលេខ៦៩ អនក្រ.បក ជាពិសេសការចរាចរ និងការនាំចូលអំបិលគ្មានជាតិអ៊ីយ៉ូដមកក្នុងប្រទេសកម្ពុជា ក៏ដូចជាធ្វើយ៉ាងណា រក្សាឲ្យបាននូវចីរភាព នៃកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដក្នុងអំបិលជាសកលក្នុងព្រះរាជាណាចក្រកម្ពុជាតទៅអនាគត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun