ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ អញ្ជើញប្រកាសលោក ឃន ចាន់ថៃ ចូលកាន់មុខដំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បានអញ្ជើញប្រកាសលោក ឃន ចាន់ថៃ ឱ្យចូលកាន់មុខដំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ ខេត្តកំពង់ធំ ជំនួសលោក អួង សារឿង ប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឆ្លាតវ័យរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រទេសមានសុខសន្តិភាព ស្ថេរភាព ទាំងនយោបាយឈ្នះឈ្នះ គ្រប់ទីកន្លែង។ ប្រធានគណៈកម្មាធិការគណបក្សកម្ពុជាស្រុកបារាយណ៍ដែលត្រូវប្រកាសនាពេលនេះ ត្រូវតែអនុវត្ត ដឹកនាំ គ្រប់គ្រង មានប្រសិទ្ធភាព ពិសេសត្រូវបង្កើតក្រុមយុវជនដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាឱ្យបានកើនឡើងលើកតាមមូលដ្ឋាន។ ចុះផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ដល់សមាជិកសមាជិកា ក្នុងការចុះអនុវត្តដល់មូលដ្ឋានជាក់ស្តែង។

លោក ឃន ចាន់ថៃ ឱ្យចូលកាន់មុខដំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ បានប្តេជ្ញាចិត្តគឺ÷ ១.ប្តេចជ្ញា អនុវត្តឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ គោលការណ៍ដឹកនាំណែនាំរបស់គណបក្ស លក្ខន្តិកៈ និងបទបញ្ជា ផ្ទៃក្នុងរបស់គណបក្ស ពិសេស គឺគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន ថ្នាក់ក្រោមគោរពថ្នាក់លើ។ ២. គោរពតាមគោលការណ៍ថ្នាក់លើ អនុវត្តដោយឈរលើមាគ៌ាដឹកនាំរបស់គណបក្ស ឈរលើឧត្តម គតិស្នេហាជាតិ មាតុភូមិ បំរើប្រជាពលរដ្ឋ។ ៣. ផ្តល់សហការជាមួយគណបក្សមូលដ្ឋានគ្រប់ថ្នាក់ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ ឲ្យបានល្អប្រសើរ។ ៤. ប្រកាន់យកនូវគុណធម៌ សាមគ្គីភាព ឯកភាពទូលំទូលាយ ក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីគណបក្សនៅ ថ្នាក់ស្រុក រហូតដល់មូលដ្ឋាន។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun