នាយឧត្តមសេនីយ៍ គន់ គីម ជំរុញ និងពន្លឿនការរៀបចំទីតាំងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(ខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យនិងជំរុញសកម្មភាពចាក់ដីបំពេញទីធ្លាសម្រាប់សាងសង់ទីស្នាក់ការមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលគ្រោងដំណើរការនៅពេលខាងមុខនេះ  ក្រោមអធិបតីភាពឯក​ឧត្ដម​នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយមានការឧបត្ថម្ភជ្រោមជ្រែងពីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ក្រុមការងារសមាគមអតីតយុទ្ធជនជនកម្ពុជាខេត្តកំពង់ធំ បានទំនាក់ទំនងធ្វើការចាក់ដីបំពេញទីធ្លាបានទំហំ ១,៥០០ម៉ែត្រការ៉េ រួចមកហើយ  ។ ថ្ងៃនេះតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម   ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានទំនាក់ទំនងនិងដំណើរការចាក់ដីបំពេញទីធ្លាបន្ថែម​ចំនួន៣,៥០០ ម៉ែត្រការ៉េទៀត  ដើម្បីសម្រួលដល់ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ ឲ្យបានទាន់ពេលវេលាតាមការគ្រោងទុករបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម នៅពេលដ៏ខ្លីខាងមុខនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា  ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលត្រូវសាងសង់នៅពេលខាងមុខនេះ មានទំហំអគារ​ ជាង៣៥០ម៉ែត្រការ៉េ ដែល​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ជាង​ ៦៦០​ ម៉ែត្រ​ការ៉េ​ ដើម្បីបម្រើនិរន្តរភាពការងារសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ និងដោះស្រាយការលំបាកផ្សេងៗ ក្នុងការបម្រើជូនបងប្អូនអតីតយុទ្ធជន ឱ្យមានភាពល្អប្រសើរនិងយូរអង្វែងតទៅ ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun