មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ភារកិច្ច៣ចំណុច ជូនកងកម្លាំងចម្រុះ និងឧបត្ថម្ភអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅស្រុកសណ្ដាន់

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗចំនួន​ ៣​ ចំណុច​ នឹងបាននាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនទីបញ្ជាការស្រាលចំនួន៤ ដែលកំពុងបំពេញបេសកកម្មការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ព្រៃសហគមន៍អូរបុស្សលាវ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការ​កោតសរសើរ​ និង​ថ្ងៃ​ងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ មិនបានឈប់សម្រាកជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ ដើម្បីការពារធនធានធម្មជាតិរបស់យេីង​ទុក​ជា​សម្បត្តិ​របស់​សង្គម​ជាតិ​ ទាំង​មូល​ និង​សម្រាប់​កូន​ចៅ​យើង​នៅ​ជំនាន់​ក្រោយ​ៗទៀត​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចំនួន​បី​ចំណុច​ ជូន​ដល់​កងកម្លំាង​ចម្រុះ​ ៖​
ទីមួយ  ដាច់ខាតការពារឲ្យបាន​មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានទៀតឡើយ។
ទីពីរ ត្រូវគ្រប់គ្រងការពារឲ្យបានផ្ទៃដីដែលដកហូតយកបានពីជនខិលខូចដែលលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ដើម្បីដាំស្ដារព្រៃឈើឡើងវិញ នៅក្នុងរដូវវស្សាខាងមុខនេះ ។ និង​
ទីបី ត្រូវចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើឱ្យបាន  រួមជាមួយវត្ថុតាងជាក់ស្តែង​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមានដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុ​ប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​គ្រប់គ្រង​ ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន៤ ដែលកំពុងបំពេញភារកិច្ច ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ  នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដើម្បីបន្តសកម្មភាព ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun