លោកស្នងការនគរបាលខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់ការងារសប្បុរសធម៌ ជាការងារកន្សោមអាទិភាពមួយ លើការងារមួយចំនួនទៀត

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំង នាំយកថវិការមួយចំនួនឧបត្ថម្ភ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។

ពិធីនេះដែរក្រោមវត្តមាន ឯកឧត្ដម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ព្រមទាំងមានការចូលរួមអមដំណើរដោយលោក លោកស្រីស្នងការរង លោកអធិការនគរបាលក្រុង-ស្រុក ស្ថិតនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្នុងភូមិ ស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងពិធីនោះ ឯកឧត្ដម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលបានឧបត្ថម្ភថវិកាចំនួន ១២,០០០,០០០រៀល ដើម្បីចូលរួមក្នុងការងារសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ«រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ជាកិច្ចចុងក្រោយ ឯកឧត្តម បានប្រសិទ្ធិពរជ័យ ជូនចំពោះលោកស្នងការ លោក លោកស្រីស្នងការរង ព្រមទាំងកងកម្លាំងក្រោមឱវាទទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun