អភិបាលស្រុកកំពង់ស្វាយ អញ្ជើញក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី២៩ ក្រោមប្រធានបទ(ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិច) នៅអនុវិទ្យាល័យព្រៃព្រាល

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និង លោក អ៊ុត វណ្ណារីន មេឃុំត្រពាំងឫស្សី ព្រមទាំងសមជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ បងប្អូនប្រជាការពារភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រួ និងសិស្សានុសិស្ស ប្រមាណជាង ២០០នាក់ បានចូលរួម អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី២៩ (National and World Environment Day) ក្រោមប្រធានបទ ” ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិច (Beat Plastic Pollution)” នៅអនុវិទ្យាល័យព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។

លោក អ៊ុត វណ្ណរ៉ា បានថ្លែងថាដើម្បីញ៉ាំងឱ្យពិធីប្រព្រឹត្តទៅមានអត្ថន័យជាទិវាជាតិ ក្រសួងបរិស្ថានសូមស្នើសុំរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកខួបលើកទី២៩ ក្រោមប្រធានបទ(ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិច) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តាខេត្តសាមីតាមពេលវេលាកំណត់ និងបំផុសប្រជាពលរដ្ឋ អាជ្ញាធរដែនដី គ្រឹះស្ថាននានា សាលារៀន វត្តអារាម មន្ទីរពេទ្យ រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន ចូលរួមយុទ្ធនាការសម្អាតបរិស្ថាន និងស្នើសុំរៀបចំការផ្សព្វផ្សាយតាមប្រព័ន្ធឃោសនាឱ្យបានទូលំទូលាយ និងធ្វើរបាយការណ៍ផ្ញើជូនមកក្រសួងបរិស្ថាន។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូ និងសិស្សនុសិស្សទាំងអស់ នៅក្នុងសាលារៀនសូមចូលរួមថែរក្សាដើមឈើដែលបានដាំហើយនេះឱ្យបានធំធាត់និងគង់វង្ស សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីប្រភេទឈើនៅក្នុងមូលដ្ឋាន។ ចូលរួមថែរក្សាបរិស្ថានដែលនៅជុំវិញខ្លួន ពិសេសគឺដាំដើមឈើឱ្យបានច្រើនដើម្បីការពារនូវខ្យល់កន្ត្រាក់ ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត រញ្ជួយដី បាតុភូតធម្មជាតិផ្សេងៗទៀត ក្នុងការការពារអាយុជីវិតមនុស្ស សត្វផងដែរ។ បន្ថែមទៅទៀតនោះ ត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ព្រោះប្លាស្ទិកវាជាសំណល់ដែលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ ជីវៈចម្រុះផ្សេងៗ ហើយដែលបណ្តាលឱ្យមានជំងឺជាច្រើនប្រភេទ។

សូមបញ្ជាក់ផងដែរថាទិវានេះ ក៏បានធ្វើពិធីដាំកូនឈើ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យព្រៃព្រាល មានប្រភេទកូនឈើដែលត្រូវដាំចំនួន ៤០ដើមគឺ កូនឈើក្ងោក១០ដើម កូនឈើប្រណិត(គគីរ ក្រញ៉ូង ២០ដើម)  កូនរាំង១០ដើមផងដែរ។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun