លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់គោលការណ៍៣ចំណុច ដល់កងកម្លាំងដោយអនុវត្ត ឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត សម្រាប់កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនជាតិមាតុភូមិ។

ការថ្លែងដូច្នេះ នៅពេលដែលលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានត្រួតពិនិត្យវត្តមានជាក់ស្តែងរបស់មន្ត្រីនគរបាល និងផ្សព្វផ្សាយសភាពការណ៍ ថ្មីៗ នៃការប្រព្រឹត្តទៅ របស់សង្គមជាតិ ដល់កងកម្លាំងចូលរួមប្រមាណជិត៦០០នាក់ កាលពីព្រឹកថ្ងៃចន្ទទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ។

ក្នុងពិធីនោះដែរឧត្តមសេនីយ៍ទោ ហេង សុផល បានក្រើនរំឭកលើការងារមួយចំនួនដល់កងកម្លាំងរួមមាន÷ ១-សូមឱ្យថ្នាក់ដឹកនាំនាយការិយាល័យជំនាញ ធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ ក្នុងការដឹកនាំបញ្ជា បំពេញភារកិច្ចប្រចាំថ្ងៃ តាមសេចក្តីរបស់ក្រសួងមហាផ្ទៃស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ២-បន្តអនុវត្ត មោះមុតតាមសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ។ ៣-ការងារប្រចាំបញ្ជា ត្រូវផ្លាស់ប្ដូរវេនប្រចាំការ ក្នុងអង្គភាព ២៤ ម៉ោងលើ ២៤ ម៉ោង រង់ចាំអនុវត្ត បទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រគល់ជូន និងកិច្ចអន្តរាគមន៍ សង្គ្រោះដល់ប្រជាពលរដ្ឋ នាគ្រាជួយបញ្ហាប្រឈមណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសត្រៀមខ្លួនរួចជានិច្ច ប្រឆាំងដាច់ខាតចំពោះ ឧបាយកល ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយក្ដាប់តូច  ដែលមានបំណងបង្ករចលាចលសន្តិសុខជាតិ ក្នុងនាមកងកម្លាំងប្រដាប់អាវុធការពារ ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីការបោះឆ្នោត ហើយការពារឱ្យបានសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យចាញ់ល្បិចកលពួកជ្រុលនិយមមួយចំនួនដែលតែងតែបង្កើតពត៌មានមិនពិត ធ្វើយ៉ាងណាសំដៅ បង្កភាពអសន្តិសុខ តាមរូបភាពផ្សេង ដើម្បីបំផ្លេចបំផ្លាញភាពសុខដុមរមនា របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រកបដោយភាពសុខសាន្ត។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun