បក្សីរលើមេឃ គង់ថ្វីជាប់ជុង ត្រាក់ទ័រនៅលើដីហ្នឹង រឿងអីមិនជាប់អន្ទាក់ប៉ូលីស

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

បក្សីរលើមេឃ គង់ថ្វីជាប់ជុង ត្រាក់ទ័រនៅលើដីហ្នឹង រឿងអីមិនជាប់អន្ទាក់ប៉ូលីស

កំពង់ឆ្នាំង/ព័ត៌មានបឋម៖ ព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ដែលមានអាខោនហ្វេកប៊ុក ឈ្មោះ លន ឡា ដែលគេស្គាល់ថា គាត់មានដីស្រែនៅម្ដុំនោះដែរ គាត់បានបង្ហោះ និងបញ្ជូនសារ តាមឆាត ឲ្យក្រុមសារព័ត៌មានយើង ដឹងថា មាន ត្រាក់ទ័រ3គ្រឿង ដែលឈូសឆាយបំផ្លាញដីព្រៃលិច ទឹក នៅតំបន់ដែនព្រៃកប់ចេសនោះ ត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់បានហើយ រួមទាំងមនុស្សម្នាក់ទៀតផង។

លោក ម៉ូវ កុងម៉ាញ អធិការនគរបាលស្រុកជលគិរី បានទទួលស្គាល់ថា នៅវេលា ម៉ោងប្រមាណ 10 យប់ថ្ងៃទី 21 ខែ 5 ឆ្នាំ 2026 កម្លាំងនគរបាលអធិការដ្ឋាន ស្រុកជលគីរី បានចេញល្បាតនៅពេលយប់ក៏បាន ឃាត់ខ្លួនមនុស្សម្នាក់ និងត្រាក់ទ័រ 3គ្រឿង ដែលកំពុងឈូសរាស់ដី នៅក្នុងតំបន់កប់ចេស ជាដែនព្រៃលិចទឹក ដែលរដ្ឋហាមឃាត់នោះមែន។

បច្ចុប្បន្ននៅព្រឹកថ្ងៃទី 22 ខែឧសភាឆ្នាំ 2026 នេះ សមត្ថកិច្ចកំពុងសាកសួរ  និងចុះស៊ើបអង្កេតបន្ថែម  នៅកន្លែងកើតហេតុ។

គួររំលឹកថា ដែនព្រៃលិចទឹក នៅតំបន់កប់ចេសនេះ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាមឆ្កោក ស្រុកជលគិរី ហើយដែនព្រៃលិចទឹក នៅតំបន់កប់ចេសនេះ នៅមុនឆ្នាំ 1919 គឺមានទំហំរាប់សិប ហិតា។

ប៉ុន្តែបច្ចុប្បន្ន នៅសល់តែមួយដុំតូច តែប៉ុណ្ណោះ ដោយជនទុច្ចរិត បន្តលួចឆ្មក់ចូលឈូសឆាយ ជាបន្តបន្ទាប់។ មានទាំងធ្វើប្រឡាយទឹកធំដុំ ទៀតផង។

កន្លងមកនេះ ទាក់ទិននឹងការលួចទន្ទ្រានឈូសឆាយដីព្រៃ នៅតំបន់ហាមឃាត់ ចំណុចកប់ចេសនេះ មានសំណុំរឿងខ្លះ ត្រូវបានសមត្ថកិច្ចរដ្ឋបាលអាជ្ញាធរ និងសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការ  រួចទៅហើយដែរ រួមទាំងដកហូតដីទាំងនោះ ទុកជាសម្បត្តិរដ្ឋវិញ ពោលគឺទុកឲ្យព្រៃដុះឡើងវិញ តាមធម្មជាតិ ។

បើយោងតាមប្រភពព័ត៌មាន និងឯកសារខ្លះ នៅកាលណុះ ជនពាក់ព័ន្ធទាំងនោះ មានមួយចំនួនធំ នៅឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម  ហើយជនដែលជាមេខ្លោងពាក់ព័ន្ធនឹងសកម្មភាពកាយធ្វើប្រឡាយទឹកនោះ មាន2នាក់ នៅស្រុកជលគិរី នេះ គឺម្នាក់នៅឃុំពាមឆ្កោក ជាម្ចាស់គ្រឿងចក្រ និងម្នាក់ទៀត នៅឃុំព្រៃគ្រី ដែលគាត់ទើបនឹងទៅ វាតទីធ្វើស្រែនៅទីនោះ។

បើយោង តាមប្រភពព័ត៌មាន ដែលជាមនុស្សជិតស្និទ្ធ នឹងជនសង្ស័យទាំងនោះ បាននិយាយឱ្យដឹងថា ជនទាំងនោះ ត្រូវបានតុលាការអនុវត្តនីតិវិធី ជាហូរហែ មកដែរ គឺមានខ្លះត្រូវតុលាការ កោះហៅទៅ ភិតភ័យ ស្លាំងមុខមាត់ ប៉ុន្តែក្រោយមក និងរហូតមកដល់បច្ចុប្បន្ន ជនទាំងនោះ ឃើញតែរស់នៅ តាមលំនៅដ្ឋាន យ៉ាងសុខសាន្ត ដដែល  ចំណែកឯដីព្រៃ ដែលឈូសឆាយ ទាំងនោះ នៅតែក្លាយជាដីស្រែ ដដែល រហូតមកទល់បច្ចុប្បន្ន។

អត្ថបទនិងរូបភាព រៀបរៀងឡើង ដោយ លោកហ៊ីឈុនលី និពន្ធនាយក

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun