ដីមួយកន្លែងទំហំប្រមាណ១ហិតានៅចំណុចផ្លូវព្រះរាម  ឋិតនៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រូវបានគេរំលោភយក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ដីមួយកន្លែងទំហំប្រមាណ១ហិតានៅចំណុចផ្លូវព្រះរាម  ឋិតនៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រូវបានគេរំលោភយក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន

កំពង់ឆ្មាំង ÷បើយោងតាមប្រភពព័ត៌មាន របស់ប្រជាពលរដ្ឋខ្លះនៅទីនោះ បានឱ្យ អ្នកសារព័ត៌មានយើងដឹងថា ដីនៅ ម្ដុំនោះ ជាដីសាធារណៈ សម្រាប់ជាប្រយោជន៍រួមក្នុងស្រុក ប៉ុន្តែកន្លងមកនេះ ក្នុងសម័យលោកអភិបាលស្រុក ហៃ មនោរម្យ ក៏បានអនុញ្ញាតឱ្យកាប់យកអាចម៍ដី  នៅចំណុចនោះ មួយកន្លែង ដែលមានរណ្ដៅទំហំប្រមាណជិត១ហិតាដើម្បីយកអាចម៍ដី មកធ្វើផ្លូវ ព័ទ្ធភ្នំដង នៅទីរួមស្រុកជលគីរី ព្រោះថា ដីនៅចំណុចនោះ ជាប្រភេទដី ដែលមាន របាយគ្រួសក្រហម ឥឡូវត្រូវបានប្រជាពលរដ្ឋម្នាក់ ឈ្មោះវឿន ហំ មានទីលំនៅ នៅភូមិព្រៃគ្រីជើងនេះ ជួលគ្រឿងចក្រ ដឹកអាចម៍ដី យកទៅលុបរណ្ដៅនោះ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយឈ្មោះនោះ អះអាងថា ជាដីរបស់គាត់បានកាន់កាប់យូរមកហើយ ពោលគឺតាំងតែពីឆ្នាំ 1980 មកម៉្លេះ។
ប៉ុន្តែ នៅពេលអ្នកសារព័ត៌មានសាកសួរគាត់ តើមាន ប័ណ្ណកម្មសិទ្ធិ ឬពាក្យសុំកាន់កាប់  ឬបង្កាន់ដៃ  នៃពាក្យ សុំកាន់កាប់ ដែរឬទេ? បែរជាឈ្មោះនោះនិយាយថា គឺគ្មាននោះទេ។

ចំណុចនេះ បានធ្វើឱ្យមានមតិងឿងឆ្ងល់ថា ហេតុអី ? ដីដែលបានកាន់កាប់តាំងពីឆ្នាំ1980 មកម៉្លេះ គ្មានអ្វីជាសំអាងសោះអញ្ចឹង ព្រោះថាដីនោះ មិនមែនដីព្រៃស្ថិតនៅក្នុងតំបន់រដ្ឋហាមឃាត់  ឬដី នៅចុងកាត់មាត់ញកនោះទេ ផ្ទុយទៅវិញ គឺជាដីនេះគឺស្ថិតនៅជាប់ភូមិតែម្ដង។
ចំណែក ប្រជាពលរដ្ឋបានលួចខ្សឹបថា ដីនេះ ពីបុរាណមកគេហៅថា ផ្លូវព្រះរាប ដែលជាផ្លូវលំ សាធារណៈ តាំងពីដូនតាមក ពោលគឺមុនឆ្នាំ 1980 ទៅទៀត។
ប្រជាពលរដ្ឋ ទាំងនោះបានបន្តថា ពួកគាត់ មិនហ៊ានបញ្ចេញ ឈ្មោះជាជំហរ ក្នុងការផ្ដល់ព័ត៌មាន ឱ្យទៅអ្នកសារព័ត៌មាននោះទេ ព្រោះថា ទាំង ឈ្មោះ វឿន ហំ និងមេការក្រុមគ្រឿងចក្រដឹកដឹកអាចម៍ដីចាក់នោះសុទ្ធតែ បានអះអាងថា គឺលោកអភិបាលស្រុក ជលគីរី ជាអ្នកអនុញ្ញាត។
ប៉ុន្តែទោះជាយ៉ាងណាក្ដី លោកអភិបាលស្រុក ជលគីរី ពុំទាន់ឆ្លើយតប ថាយ៉ាងណានៅឡើយទេ នៅពេលនេះ។ ការិយាល័យនិពន្ធ

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun