នៅម៉ោងប្រមាណ 8និង30 នាទីព្រឹកថ្ងៃទី 26ខែមិថុនាឆ្នាំ 2026 កម្លាំងកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចំនួន03នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី គង់សុភិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ។
បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយជនចាស់ជរា03នាក់ នៅភូមិឬស្សីដង្គួច ឃុំជលសា ស្រុកជលគិរី ដែលគ្រួសារពួកគាត់ទាំងនោះ សុទ្ធតែមានជីវភាពទីទាល់ក្រ ។
ក្នុងនោះ មន្ត្រី កងរាជអាវុធហត្ថ និងលោកមេបញ្ជាការ បានចែក ជូន គ្រឿងឧបភោគ-បរិភោគមួយចំនួនចំនួន រួមមាន÷
១1/ អង្ករចំនួន 22 គីឡូ
2/ មីជាតិចំនួន01កេះ
3/ ទឹកត្រីចំនួន01យួរ
4/ ទឹកសុីអុីវចំនួន01យួរ
5/ ទឹកបរិសុទ្ធចំនួន 15 យួរ
6/ និងជូន ថវិកាក្នុងម្នាក់ៗ ចំនួន 5 ម៉ឺនរៀល
គួរបញ្ជាក់ផងដែរថា ជារឿយៗ កម្លាំងកងរាជអាវុធហត្ថ ស្រុកជលគិរី តែងតែឆ្លៀតឱកាស ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាបន្តបន្ទាប់ ជាពិសេសគឺជនចាស់ជរា ដែលមានជីវភាពទីទាល់ក្រ។
លោកវីរៈសេនីយ៍ត្រី គង់ សុភិន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកជលគី រីបានប្រាប់ឲ្យដឹងថា សកម្មភាពមនុស្សធម៌នេះ គឺធ្វើឡើងក្រោមមនសិការ របស់លោក និងមន្ត្រី កងរាជអាវុធហត្ថក្រោមឱវាទ និងការណែនាំ ពីសំណាក់ លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ក៏ដូចជាលោកអភិបាល នៃគណៈអភិបាលស្រុកជលគិរីផងដែរ។ (អត្ថបទនេះរៀបរៀងឡើង ដោយលោក បាន ភឿន



![]()
