ផ្អែកតាមរបាយការណ៍ របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។ គណៈកម្មាធិការ អ ន ក ខេត្តកំពង់ឆ្នាំង ដែលបានគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា នោះគឺបានឱ្យដឹងថា នៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ផ្អែកតាមរបាយការណ៍ របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
គណៈកម្មាធិការ អ ន ក ខេត្តកំពង់ឆ្នាំង ដែលបានគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា នោះគឺបានឱ្យដឹងថា នៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគម អតីតយុទ្ធជន និង និវត្តជន កម្ពុជា ខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ ចុះប្រគល់ថវិកា បេឡា មរណសង្គ្រោះ ចំនួន ២៤.០០០.០០០(ម្ភៃបួនលាន)រៀល ។

ជាមួយលិខិតចូលរួមរំលែកមរណទុក្ខ រួមនឹងអំណោយដ៏ថ្លៃថ្លារបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនោះមាន:
  1 -អង្ករ ចំនួន ១៥០គីឡូក្រាម
  2 -មី      ៣កេស
  3 -ត្រីខ   ៣យួរ
   4-ទឹកត្រី ៣យួរ
   5-ទឹកស៊ីអ៊ីវ ៣យួរ
   6-មុង    ៣
ឧបត្ថម្ភដល់គ្រួសារសពសមាជិកសមាគម ចំនួន ៦ គ្រួសារ នៅស្រុកកំពង់លែង ២ គ្រួសារ, នៅស្រុកទឹកផុស 2គ្រួសារ នៅស្រុកសាមគ្គីមានជ័យ ១គ្រួសារ និង ១ គ្រួសារទៀត នៅស្រុកសាមគ្គីមានជ័យ ក្នុងនោះមាន

១.ឈ្មោះ ស៊ឹង សេន ភេទប្រុស អាយុ ៨៧ ឆ្នាំ ទទួលមរណភាពថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាប្រភេទនិវត្តជន ។

២.ឈ្មោះ ម៉ង់ ស៊ីថា ភេទប្រុស អាយុ ៦៤ឆ្នាំ ទទួលមរណភាព ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅភូមិកោះក្អែក ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាប្រភេទនិវត្តជន ។

៣.ឈ្មោះ ឈុំ ផា ភេទប្រុស អាយុ ៦៨ឆ្នាំ ទទួលមរណភាព ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិអលង្កែ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប្រភេទជនពិការ ។

4.ឈ្មោះ អ៊ឹម វន ភេទស្រី អាយុ ៧៦ឆ្នាំ ទទួលមរណភាព ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅភូមិទួលសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប្រភេទ គ្រួសារជនពលី ។

5.ឈ្មោះ ទិន សារុន ភេទប្រុស អាយុ ៦០ឆ្នាំ ទទួលមរណភាព ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅភូមិចំការ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាប្រភេទ ជនពិការ ។

6.ឈ្មោះ កែវ សារ៉ាត់ ភេទប្រុស អាយុ ៦១ឆ្នាំ ទទួលមរណភាព ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប្រភេទជនពិការ ។

គួរបញ្ជាក់ផងដែរថានេះ មិនមែនជាលើកទីមួយទេ ដែលសមាគមអតីតយុទ្ធជន ននិវត្តជនកម្ពុជា ខេត្តកំពង់ឆ្នាំងបានធ្វើ។

ពោលគឺបានធ្វើឡើងជាបន្តបន្ទាប់ រៀងរហូតមករៀងរហូតមក ដែលបានឆ្លុះបញ្ចាំង  ពីការយកចិត្តទុកដាក់ ចំពោះ សុខទុក្ខ អតីតយុទ្ធជន និងនិវត្តន៍ជន ក៏ដូចជាប្រជាពលរដ្ឋ ដែលជួបការលំបាក ក្រោម គោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមាន គណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំ។
រូបភាពនិងអត្ថបទដោយលោកសឿន សុចាន់

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun