មានធ្លាយព័ត៌មានថា ត្រាក់ទ័រឈូសទន្ទ្រានដីព្រៃលិចទឹក 3គ្រឿង នៅស្រុកជលគិរី ត្រូវបានគេកំពុងរត់ការ រំដោះចេញ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

មានធ្លាយព័ត៌មានថា ត្រាក់ទ័រឈូសទន្ទ្រានដីព្រៃលិចទឹក 3គ្រឿង នៅស្រុកជលគិរី ត្រូវបានគេកំពុងរត់ការ រំដោះចេញ

ព័ត៌មានស៊ើបអង្កេត កំពង់ឆ្នាំង/ ថ្មីៗ និងបច្ចុប្បន្ននេះ មានប្រភពព័ត៌មាន  ជាច្រើន ដែលបានលេចឮមកថា ត្រាក់ទ័រ 3គ្រឿង  ដែលជាវត្ថុតាង កំពុងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជលគិរី នោះ ត្រូវបានគេ កំពុងលួចរត់ការ  ដោះស្រាយរំដោះចេញ ពីសំណាញ់ច្បាប់។ប្រភពទាំងនេះ បានបន្តឱ្យដឹងថា អ្នកចេញមុខ រត់ការនោះ ជាមន្ត្រីរាជការម្នាក់ ហើយមន្ត្រីរូបនោះ ក៏មានសាវតា គីង្គក់ លក់ថ្នាំស្រេងដែរ ចំពោះរឿង ឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនេះ។

ប៉ុន្តែទោះជាមានលេចឮ ព័ត៌មានយ៉ាងនេះក្ដី ក៏គេ ឃើញត្រាក់ទ័រ៣គ្រឿងនោះ នៅទីនោះកន្លែង.. ទីអធិការដ្ឋាននគរបាលស្រុកជលគិរី នៅឡើយទេ រហូតមកទល់ពេលនេះ  ហើយក៏គ្មានព័ត៌មានអ្វីប្លែកនោះដែរ។គួររំលឹកថា ករណី ត្រាក់ទ័រ ៣គ្រឿង ដែលត្រូវបានជាប់អន្ទាក់ប៉ូលីស ស្រុកជលគិរី ហើយកំពុងរក្សាទុក នៅទីអធិការដ្ឋាននេះ គឺសំណុំរឿងនេះភ្ជាប់ជាមួយជនសង្ស័យម្នាក់ ដែលជាតៃកុង ត្រាក់ទ័រនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងរួចហើយ ឯជនសង្ស័យ ក៏ត្រូវបានតុលាការឃុំខ្លួនហើយដែរ រហូតមកដល់ពេលនេះ។

ដោយឡែក ព័ត៌មាននៅមូលដ្ឋាន ទាក់ទិននឹងការឈូសឆាយដីព្រៃលិចទឹក  នៅតំបន់កប់ចេស ស្រុកជលគិរីនេះ ត្រូវបានប្រភពអះអាងថា គឺជាមនុស្សដដែលៗ ដែលនរណាៗ គេដឹង ថែមទាំងសង្ស័យថាមានការពាក់ព័ន្ធជាមួយអ្នកនៅពីក្រោយខ្នងទៀតផង។
ប៉ុន្តែប្រភពទាំងនេះ សង្ឃឹមថា តុលាការ និងអង្គភាពប្រឆាំងនឹងអំពើពុករលួយ លោកច្បាស់ជាដឹង និងកំពុងស៊ើបអង្កេតតាមនីតិវិធី នឹងឈានទៅរកការឃាត់ខ្លួនជនសង្ស័យទាំងនោះ ដើម្បីយកមកផ្ដន្ទាទោសជាក់ជាមិនខាន។
ដោយឡែក ជនសង្ស័យដែលអ្នកស្រុកស្គាល់ថា ជាចារីក្នុង សំណុំរឿងត្រាក់ទ័រ 3 គ្រឿងនេះ គឺបាត់ខ្លួនអស់ពីផ្ទះហើយ រហូតមកដល់ថ្ងៃនេះ។

ប្រភពពីប្រជាជនភាគច្រើននិយាយថា  ប្រសិនបើសមត្ថកិច្ច ស្វែងចាប់ខ្លួនបាន ជនសង្ស័យ ជាចារី ក្នុងសំណុំរឿងនេះ។ប្រាកដជា នឹងមានភស្តុតាងតាមផ្លូវច្បាប់ ឈានទៅកំណត់បាន នូវអត្តសញ្ញាណ ជនដែលមានអំណាច ជាមន្ត្រីរាជការ នៅពីក្រោយខ្នង និងមេឈ្មួញ ដែលមានមហិច្ឆតា លេបត្របាក់ ដីព្រៃលិចទឹកទាំងមូល នៅតំបន់កប់ចេស បានជាក់ជាមិនខានឡើយ។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun