កិច្ចប្រជុំបូកសរុបលទ្ធផល និងដោះស្រាយបញ្ហាប្រឈមនៃគម្រោង EMPOWER នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

កិច្ចប្រជុំបូកសរុបលទ្ធផល និងដោះស្រាយបញ្ហាប្រឈមនៃគម្រោង EMPOWER នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

បើយោង តាមផេកផ្លូវការ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តន៍គម្រោង EMPOWER ទទួលបន្ទុកស្រុករលាប្អៀរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ពិភាក្សាដោះស្រាយបញ្ហាប្រឈម និងរៀបចំផែនការទិសដៅអនុវត្តបន្ត នៅសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះមានការចូលរួមពី លោកអភិបាលរងស្រុក ក្រុមការងារអនុវត្តគម្រោង EMPOWER លោកប្រធានមន្ទីរកសិកម្ម និងសហការី និងមន្ត្រីកសិកម្មឃុំ។

កិច្ចប្រជុំបានពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដើម្បីជួយកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់របស់ប្រជាសហគមន៍ និងបានកំណត់ទិសដៅបន្តរៀបចំផែនការសកម្មភាពច្បាស់លាស់សម្រាប់ជំហានបន្ទាប់ ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ។

អត្ថបទ កែសម្រួលដោយលោក សឿន សុចាន់

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun