រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធ ពិធីអបអរសាទរបុណ្យរុក្ខទិវា 9 កក្កដា ឆ្នាំ2026 ក្រោមអធិបតីភាព ឯកឧត្តមអភិបាលខេត្ត គង់ គឹមនី
មណ្ឌលគិរី៖ ពិធីបុណ្យរុក្ខទិវា ៩ កក្កដា ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពឯកឧត្តម គង់ គឹមនី
នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ ពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦។
ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ត្រីជំនាញពាក់ព័ន្ធ ក្រុមយុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
កម្មវិធីនេះប្រព្រឹត្តទៅនៅបរិវេណមុខរមណីយដ្ឋាន Hill Top ដែលមានទីតាំងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។





![]()
